រមណីយដ្ឋានមួយកន្លែងនៅជប៉ុន នឹងបើកដំណើរការអាងត្រាំទឹកសូកូឡាក្តៅ សម្រាប់ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ - Happy Funny Videos

Breaking

BANNER 728X90

Thursday, 7 February 2019

រមណីយដ្ឋានមួយកន្លែងនៅជប៉ុន នឹងបើកដំណើរការអាងត្រាំទឹកសូកូឡាក្តៅ សម្រាប់ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់

អ្នកមានគូ និងអ្នកចូលចិត្តក្លិនសូកូឡាអាចទៅទស្សនារមណីយដ្ឋាន Yunessun  មានទីតាំងនៅទីក្រុង Hakone  ដែលនឹងបើកដំណើរការអាងតាំ្រទឹកសូកូឡាក្តៅ សម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ។

រមណីយដ្ឋាននេះនឹងបើកដំណើរការពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃពីម៉ោង ១រសៀល និងម៉ោង ៣រសៀល ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈតទៅ។

មិនដូចអាងត្រាំទឹកក្តៅធម្មតាទេ យើងអាចត្រាំទឹករួមគ្នាបាន ពោលគឺមិនប្រកាន់ភេទស្រី ឬភេទប្រុស  គ្រាន់តែត្រូវមានឈុតហែលទឹកជាការស្រេច។

បើអ្នកមិនចង់ទៅទស្សនាក្នុងអំឡុងពេលថ្ងៃបុណ្យនៃសេចក្តីស្រលាញ់  អ្នកអាចទៅថ្ងៃផ្សេងក៏បាន ព្រោះអាងត្រាំទឹកពិសេសនេះនឹងបើកចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនា៕

No comments:

Post a Comment